khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមប្រធានបទ ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ “ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមប្រធានបទ ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព ” ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ ដោយមានការអមអំណើរពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកំលាងប្រដាប់អាវុធ។
    ក្នុងឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ឆ្នាំ២០២៣ ក្រុមការងារ អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ក្រុមយុវជន ក្រុមសិល្បៈករ តន្រ្តីករ ក្រុមអនាម័យ និងអ្នកពាក់ព័ន្ធទាំងអស់ ចំពោះការចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ដែលខិតខំរៀបចំកម្មវិធីនេះបានយ៉ា់ងល្អ រួមនឹងកម្មវិធីកំសាន្តជាច្រើនទៀត នៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល បង្កលក្ខណៈឲ្យកាន់តែអធិកអធម ជួបជុំ សប្បាយរីករាយ សមស្របតាមប្រពៃណីជាតិ ដល់បងប្អូនប្រជាពលរដ្ឋយើង។
    សំណូមពរបន្តរួមគ្នាការពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងចូលរួមអភិវឌ្ឍមូលដ្ឋាន ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលកម្ពុជា វិធានការសុខាភិបាលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងត្រៀមខ្លួនទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ទាំងអស់គ្នា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសិក្សាលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលេីសេចក្ដីព្រាងច្បាប់​ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ